Home > Water Festival Stampede 2010 > កុមារា​នៅក្រោម​គំនរសព​សោដនាដ​កម្ម​ដែលគេ​ចាត់ទុកថា​ស្លាប់​ ស្រាប់​តែ​​រស់​ឡើងវិញ សំណាង​១​ក្នុង​​​ម៉ឺន​សែន​គ្រោះ​ថ្នាក់

កុមារា​នៅក្រោម​គំនរសព​សោដនាដ​កម្ម​ដែលគេ​ចាត់ទុកថា​ស្លាប់​ ស្រាប់​តែ​​រស់​ឡើងវិញ សំណាង​១​ក្នុង​​​ម៉ឺន​សែន​គ្រោះ​ថ្នាក់

ដោយ ៖ កោះឯករាជ្យ (kohsantepheapdaily)

កុមារា ដែល រួច ពី សេចក្តីស្លាប់ នៃគំនរ សព សោក នាដ កម្ម លើ ស្ពាន ពេជ្រ (រូបថត ប៊ុនរី)

រាជធានីភ្នំពេញ ៖ កុមារា​ម្នាក់ដែល​មិន​ទាន់​ដឹង​ក្តី​នៅឡើយ​បាន​រងគ្រោះ​ស្ថិតនៅ​ក្រោម​គំនរ​ មនុស្សក្នុង​អន្លង់​សោក​នាដ​កម្ម​លើ​ស្ពាន​ពេជ្រ​នៃទីក្រុង​កោះពេជ្រ ដែលសមត្ថកិច្ច​បាន​ទាញ​​ចេញពី​គំនរ​​សព​បញ្ជូន​ទៅកាន់​កន្លែង​​រក្សា​​សព​នៅ ​ឯ​មន្ទីរ​ពេទ្យកាល់ម៉ែត​ ហើយ​គិត​ថា ​ក្មេង​នេះ​​ស្លាប់បាត់​ទៅហើយ ស្រាប់តែ​​រស់ឡើងវិញ ​ធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​​ ខណៈ​ម្តាយ​បង្កើត​​ ម្តាយមីង បងស្រីរបស់គេ​បានស្លាប់​គួរ​ឱ្យរន្ធត់ ។ គួររំលឹក​ឡើងវិញ​ថា នៅក្នុងព្រឹត្តិ​ការណ៍​​កោ​លាហល​មនុស្ស​ប្រជៀត​រត់ជាន់គ្នា​​បណ្តាល​ឱ្យ​ ស្លាប់​ជិត​​៤០០នាក់ និង​រង​របួស​ជាង​៧០០​នាក់​​នៅលើ​ស្ពាន​ពេជ្រនៃទីក្រុងកោះពេជ្រ​​ កាលពី​រាត្រី​ថ្ងៃទី​២២ វិច្ឆិកា ២០១០ ​ជា​ថ្ងៃ​ចុងក្រោយ​នៃការ​​ប្រារព្ធ​​​ព្រះ​រាជពិធី​បុណ្យអុំ​ទូក​ បណ្តែត​ប្រទីប​ សំពះព្រះខែ និងអក​អំបុក​នោះ គេ​ឃើញ​​សមត្ថកិច្ច​ប៉េអឹម​បានទាញ​​កុមារា​តូច​នោះ​ចេញ​ពីគំនរ​សព ដោយ​មានសភាព​ទន់ដៃ​ទន់ជើង និង​ទន់​.ក​ល្ងៀក​ ហើយត្រូវ​បានគេ​ចាត់ទុក​ថា ស្លាប់​បាត់ទៅហើយ ក៏​យក​​សព​កុមារ​​តូចនោះ​ទៅដាក់​នៅ​សាល​រក្សា​សព​ក្នុង​មន្ទីរពេទ្យ​កាល់​ ម៉ែត្រ​​គឺ​ដាក់​លាយឡំ​ជាមួយ​សព​​មនុស្ស​ប្រុស-ស្រី​​ក្មេ​ង-ចាស់​ជា​ច្រើន​ នាក់​ទៀត​រង់ចាំ​បង​ប្អូន​សាច់​ញាតិ​ឪពុក-ម្តាយ​​មក​ទទួល​យកទៅធ្វើបុណ្យ​​តែ ​ប៉ុណ្ណោះ ។

ខណៈ​មនុស្ស​​ម្នា​​មកវែក​ពិនិត្យ​​រកមើល​​សព​សាច់​ ញាតិ ឡូកឡំ​ជាមួយ​​អារម្មណ៍​រន្ធត់​នោះ ស្រាប់តែ​​​​អ្នក​គ្រូពេទ្យ​ម្នាក់​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ប្រទះ​ឃើញ​ សព​កុមារា​នេះ​គួរ​ឱ្យអាណិត ហើយ​សង្ស័យ​​ថា ដូចជា​មាន​សភាព​ខុស​គេ​បន្តិច​ក៏​​យក​ដៃ​​ស្ទាបថ្ងាស ស្ទាបទ្រូង ដឹង​ថា សាច់នៅ​ក្តៅ​ឧណ្ហៗ…​ហើយក៏​ចាប់​ក្តិច​សច់​ក្លៀក​តាមបែប​បច្ចេក​​ទេសពេទ្យ​ សាកមើល ស្រាប់តែ​​ក្មេង​នោះ​ស្រែក​អូយ៎…​! អ្នក​​គ្រូពេទ្យ​​​ក៏មានការ​ភ្ញាក់ផ្អើល​​ និង​​រហ័ស​​យកទៅសង្គ្រោះ​​បន្ទាន់ ទើបគេ​នៅ​រស់​រានមានជីវិត​ដល់សព្វ​ថ្ងៃ​នេះ​ ។

កុមារា​ដែល​គេ​គិត​ថា ស្លាប់​ហើយ​រស់ឡើង​វិញ​នេះ មានឈ្មោះ​​ស័ក កន​រៀម​​រក្សា​រស្មី អាយុ​​៧​ឆ្នាំ​​ ស្នាក់នៅ​​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​​កៀនស្វាយ ខេត្តកណ្តាល រៀន​នៅ​​សាលា​បឋម​សិក្សា​​​ភូមិធំ ។ ម្តាយ​​បង្កើត​​របស់​​គេ​ឈ្មោះ​​អ៊ូ ស្រីមុំ អាយុ​​៣៦​ឆ្នាំ ​ម្តាយមីង​ឈ្មោះ​អ៊ូ ចន្ថា អាយុ​​២៤​ឆ្នាំ ​បងស្រី​បង្កើត​​របស់​គេ​ឈ្មោះ​ស័ក​កន​កន្និដ្ឋា អាយុ​១១​ឆ្នាំ ​អ្នកទាំង​នេះបាន​​ស្លាប់​នៅ​ក្នុងគំនរ​សព​នៃ​សោកនាដ​កម្ម​លើស្ពាន​ពេជ្រ​​ អស់ទៅហើយ ។

កុមារ​ស័ក​ កន​រៀម​រក្សារស្មី អាយុ​៧ឆ្នាំ ដែល​​រួច​ពី​សេចក្តីស្លាប់​នៃគំនរ​សព​សោក​នាដ​កម្ម​លើ​​ស្ពាន​​ពេជ្រ​​បាន​ ឱ្យ​ដឹង​​ថា កាលពី​ល្ងាចថ្ងៃទី​​២២ វិច្ឆិកា ២០១០ នោះ រូបគេ​ និង​ម្តាយ​បង្កើត​ ម្តាយ​មីង ​និងបងស្រី បានជិះ​​រ៉ឺម៉ក​ម៉ូតូ​កង់​៤ (តុក តុក) ទៅលេង​​សួន​មាត់​ទន្លេ​មុខ​វាំង​…​យប់​បន្តិច​ទៅលេង​សួន​ណាហ្គា និង​សសៀរ​ទៅកាន់​តំបន់​កោះពេជ្រ​…​លុះត្រឡប់​មកវិញ ស្ពាន​ពេជ្រ​កាន់​តែ​ចង្អៀត​​ទៅៗ ធ្វើ​ឱ្យ​ម្តាយ​មីង និង​បង​​ស្រី​បែក​ចេញ​ទៅ​ឆ្ងាយ​បាត់​នៅសល់តែ​​រូបគេត្រូវ​ម្តាយ​​.ព​ជាប់ ប៉ុន្តែ​​ភាព​ចង្អៀត​បាន​រុញច្រាន​ឱ្យរូបគេ​ឃ្លាត​ចេញ​ពីម្តាយ​ទៅទៀត ហើយ​​មនុស្ស​​ម្នាជា​ច្រើន​​ចេះ​​តែ​ជាន់​សង្កត់​មកលើ​រូប​គេ​ខ្លាំង​ទៅៗ និង​ជាន់​​គរលើ​គ្នា​…​​បន្ទាប់មក​រូបគេ​ក៏សន្លប់​លែង​ដឹង​ខ្លួន​តាំងពី​ ពេលនោះ​ទៅ​…​លុះ​ពេល​ដឹង​ខ្លួន​ស្រាប់តែ​​ស្ថិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ទន្ទឹមគ្នា​​នឹង​គេ​ប្រាប់​ថា ម្តាយ​បង្កើត​​ ម្តាយមីង បងស្រី បានស្លាប់​នៅ​ក្នុង​គំនរ​​​មនុស្ស​​នោះ​អស់ទៅ​ហើយ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: